1.
និយមន័យប្រវត្តិវិទ្យា៖
·
រឿងA Little Nonya របស់ក្រុមហុនMedia Corp«មនុស្សមិនស្គាល់ប្រវត្តិរបស់ដូនតាខ្លួន ប្រៀបដូចជាស្លឹកឈើមួយសន្លឹក
ដែលមិនដឹងថាខ្លួនកំពុងនៅលើដើមណាមួយ»
·
Richard Won Weisacker «ជនដែលបិទភ្នែកមិនមើលអតីតកាល គឺជាជនខ្វាក់ក្នុងបច្ចុប្បន្ន។ជនដែលមិនចង់រំឮកនូវការឈឺចាប់ពីអតីតកាល
ជននោះនឹងពើបប្រទះ នូវគ្រោះថ្នាក់ជាថ្មីទៀត។»
·
អឹមសិទ្ធី«ប្រជាពលរដ្ឋនៃប្រជាជាតិនីមួយៗ
ត្រូវតែស្គាល់ច្បាស់ពីប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីជាបទពិសោធន៍ក្នុងការការពារនិងស្ថាបនា
ប្រទេសជាតិតទៅមុខទៀត។»
·
Noah Webster «ប្រវត្តិសាស្ត្រថាជារឿងសច្ចៈភាពស្របតាមប្រជាជាតិ
ឬរដ្ឋនានា,
ជាការពិពណ៏នានូវព្រឹត្តិការណ៏តាមលំដាប់ដែលវាបានកើតឡើងដោយបញ្ជាក់ពីហេតុនិងផល។»
·
អ្នកប្រាជ្ញអាល្លឺម៉ង់«ប្រវត្តិវិទ្យាជាការសិក្សាអំពីរឿងរ៉ាវពិតបទពិសោធន៏របស់មនុស្សជាការសិក្សាពីព្រឹត្តិការណ៏និងសកម្មភាពទាំងឡាយរបស់មនុស្សជាមួយការពន្យល់នូវហេតុនិងផលនៃរឿងរ៉ាវទាំងឡាយដោយមិនធ្វើការកាត់សេចក្តីលើតួអង្គប្រវត្តិសាស្ត្រទាំងនោះឡើយ។»