Labels

Showing posts with label ប្រវត្តិវិទ្យា. Show all posts
Showing posts with label ប្រវត្តិវិទ្យា. Show all posts

Sunday, April 29, 2012

មេរៀនប្រវត្តិវិទ្យា


1.      និយមន័យប្រវត្តិវិទ្យា៖
·   រឿង​A Little Nonya របស់ក្រុមហុនMedia Corp«មនុស្សមិនស្គាល់ប្រវត្តិរបស់ដូនតាខ្លួន ប្រៀបដូចជាស្លឹកឈើមួយសន្លឹក ដែលមិនដឹងថាខ្លួនកំពុងនៅលើដើមណាមួយ‍»
·   Richard Won Weisacker «ជនដែលបិទភ្នែកមិនមើលអតីតកាល គឺជាជនខ្វាក់ក្នុងបច្ចុប្បន្ន។ជនដែលមិនចង់រំឮកនូវការឈឺចាប់ពីអតីតកាល ជននោះនឹងពើបប្រទះ នូវគ្រោះថ្នាក់ជាថ្មីទៀត។‍»
·   អឹមសិទ្ធី«​ប្រជាពលរដ្ឋនៃប្រជាជាតិនីមួយៗ ត្រូវតែស្គាល់ច្បាស់ពីប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីជាបទពិសោធន៍ក្នុងការការពារនិង​ស្ថាបនា ប្រទេសជាតិតទៅមុខទៀត។»
·   Noah Webster «ប្រវត្តិសាស្ត្រថាជារឿងសច្ចៈភាពស្របតាមប្រជាជាតិ ឬរដ្ឋនានា, ជាការពិពណ៏នានូវព្រឹត្តិការណ៏តាមលំដាប់ដែលវាបានកើតឡើងដោយបញ្ជាក់ពីហេតុនិងផល។»
·   អ្នកប្រាជ្ញអាល្លឺម៉ង់«ប្រវត្តិវិទ្យាជាការសិក្សាអំពីរឿងរ៉ាវពិតបទពិសោធន៏របស់មនុស្សជាការសិក្សាពីព្រឹត្តិការណ៏និងសកម្មភាពទាំងឡាយរបស់មនុស្សជាមួយការពន្យល់នូវហេតុនិងផលនៃរឿងរ៉ាវទាំងឡាយដោយមិនធ្វើការកាត់សេចក្តីលើតួអង្គប្រវត្តិសាស្ត្រទាំងនោះឡើយ។»