Sunday, April 29, 2012

មេរៀនប្រវត្តិវិទ្យា


1.      និយមន័យប្រវត្តិវិទ្យា៖
·   រឿង​A Little Nonya របស់ក្រុមហុនMedia Corp«មនុស្សមិនស្គាល់ប្រវត្តិរបស់ដូនតាខ្លួន ប្រៀបដូចជាស្លឹកឈើមួយសន្លឹក ដែលមិនដឹងថាខ្លួនកំពុងនៅលើដើមណាមួយ‍»
·   Richard Won Weisacker «ជនដែលបិទភ្នែកមិនមើលអតីតកាល គឺជាជនខ្វាក់ក្នុងបច្ចុប្បន្ន។ជនដែលមិនចង់រំឮកនូវការឈឺចាប់ពីអតីតកាល ជននោះនឹងពើបប្រទះ នូវគ្រោះថ្នាក់ជាថ្មីទៀត។‍»
·   អឹមសិទ្ធី«​ប្រជាពលរដ្ឋនៃប្រជាជាតិនីមួយៗ ត្រូវតែស្គាល់ច្បាស់ពីប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីជាបទពិសោធន៍ក្នុងការការពារនិង​ស្ថាបនា ប្រទេសជាតិតទៅមុខទៀត។»
·   Noah Webster «ប្រវត្តិសាស្ត្រថាជារឿងសច្ចៈភាពស្របតាមប្រជាជាតិ ឬរដ្ឋនានា, ជាការពិពណ៏នានូវព្រឹត្តិការណ៏តាមលំដាប់ដែលវាបានកើតឡើងដោយបញ្ជាក់ពីហេតុនិងផល។»
·   អ្នកប្រាជ្ញអាល្លឺម៉ង់«ប្រវត្តិវិទ្យាជាការសិក្សាអំពីរឿងរ៉ាវពិតបទពិសោធន៏របស់មនុស្សជាការសិក្សាពីព្រឹត្តិការណ៏និងសកម្មភាពទាំងឡាយរបស់មនុស្សជាមួយការពន្យល់នូវហេតុនិងផលនៃរឿងរ៉ាវទាំងឡាយដោយមិនធ្វើការកាត់សេចក្តីលើតួអង្គប្រវត្តិសាស្ត្រទាំងនោះឡើយ។»

·   សង្ខេប«ប្រវត្តិសាស្ត្រជាការសិក្សាអំពីរឿងរ៉ាវបទពិសោធន៏មនុស្សឬអតិតកាលរបស់មនុស្សឬអំពីពត៍មានពីអតីតដោយពឹងផ្អែកលើប្រភពឯកសារសរសេរ។»
·   កាលីឡេនិងBurckhardt«ប្រវត្តិវិទ្យាគឺជាវិជ្ជាល្អឥតខ្ចោះទាំងព្រមដោយវាធ្វើអោយអ្នកប្រវត្តិសាស្ត្រមានភាពឈ្លាសវៃហើយគេបានទទួលរង្វាន់នោះតាមរយៈភ្នែកនិងព្រលឹង។»
·   បិនវ៉ល្ស«ប្រវត្តិវិទ្យាផ្តល់នូវការអប់រំភាពស្រុះស្រួលគ្នានិងការយោគយល់គ្នា។»
2.      ទស្សនៈរបស់ទស្សនៈវិទូបច្ចឹមប្រទេសអំពីខ្មែរ៖
·   ហ្សង់ប៊ែណា«វត្តមាននៃបុរាណប្រាសាទជាស្នាដៃស្ថាបត្យកម្មខ្មែនៅក្នុងព្រៃព្រឹក្សានិងតត្តមាននៅក្នុងលោហិតរបស់ស្មែរបច្ចុប្បន្ននូវធាតុបង្កគោកលិកាឈាមក្រហមពិសេសប្រភេទ​ ដែលបានមន្តមកជំនាន់ក្រោយៗអស់ពេលប្រាំបួនសតវត្ស៏រមកហើយនោះជាសក្ខីភាពជាក់ស្តែង នៃអរិយធម៍របស់ប្រជាជន១ ដែលចង់នៅមានជីវិតគង់វង្សជារៀងរហូត។»
·   Bernard-PhilippeGroslier«ក្នុងចំណោមគុណសម្បត្តិដែលខ្មែរមានប្រាជ្ញាពុំមែនអន់ជាងគេនោះឡើយហើយគួបផ្សំនឺការបិនប្រសប់ ខាងហត្ថពលកម្មដែលគ្មានពីរនៅសម័យមួយនោះខ្មែរបានក្លាយជាប្រជាជាតិខ្លាំងពូកែបំផុតនៅអាសីអាគ្នេយ៍នេះ។»
·   Adhémard Leclére«ប្រទេសកម្ពុជាធ្លាប់ជាប្រទេសនិតិរដ្ឋមួយដែលធ្លាប់មានច្បាប់យ៉ាងសំបូរបែបសម្រាប់គ្រប់គ្រងតាំងពីមនុស្សរហូត ដល់សត្វ​ដូចជាក្របសេះ ដំរី ចក្រី។»
·    
3.      រឿងទាក់ទងនឹងពញ្ញាយ៉ាតនៅចុងសម័យអង្គរ៖
·   ការលើករាជធានីមកតាំងនៅទួលបាសាន និងក្រោយមកសម្រេចផ្លាស់រាជធានីទៅចតុមុខវិញ
·   ការដណ្តើមរាជនិងបែងចែកទឹកដីគ្នាក្រោយព្រះបាននរាយណ៏សោយទីវង្គត់ រវាងព្រះស្រីរាជា ព្រះស្រីសុរិយោទ័យ និងព្រះធម៏រាជា។
4.      ច្បាប់គ្រប់គ្រងប្រទេស​ និងគំរូនៃការគ្រប់គ្រង៖
·   កម្រងច្បាប់ខ្មែរមានលក្ខណៈទូទៅគ្មានកាលបរិច្ឆេទនិងប្រភពច្បាស់លាស់ទេ។បើតាមការពិនិត្យច្បាប់ទាំងនេះជាប់ជាព្រះកេរ្តចាប់ពីរាជាជ័យជេដ្ឋាទី២រហូតដល់ព្រះបាទនរោត្តម។ច្បាប់ទាំងនេះចែកជា ៥៤នីតិក្រមរាប់ចាប់ពីក្រមសំរាប់ក្សត្រ ប្រជារាស្រ្តធម្មតារហូតដល់សត្វពាហនៈ។
5.      វិធីរៀបចំសេដ្ឋកិច្ចរដ្ឋ៖
·   ការរីកចំរើននៃរោងចក្រច្រើនប្រភេទនៅកម្ពុជាតែមានអតុល្យភាពរវាងចំនូលនិងចំនាយធ្វើអោយឃ្លាំងជាតិរីងហួតយ៉ាងលឿន។

·   ការបោះទុនលើវិស័យភាពយន្តរដ្ឋតែមិនបានប៉ុន្មានក៏ត្រូវដួលរំទៀត។
·   ការបើកកាសីណូរដ្ឋនិងអនុញ្ញាតអោយប្រជាជនភ្នាល់គ្នា ដើម្បីប្រមូលប្រាក់ចូលហោប់ៅជាតិ។ក្រោយមកដោយសារមានអសន្តិសុខសង្គម​ ច្រើនទើបការរកសីនេះត្រូវបានមានចេញច្បាប់ហាមមិន​អោយមានការលេងល្បែងតទៀត។
·   ការកើនឡើងនូវសកម្មភាពជំនួញរបស់ពួកវៀតកុងក្នុងស្រុកខ្មែរ។

No comments:

Post a Comment