Sunday, April 29, 2012

មេរៀនទស្សនវិទ្យា


1)      តើការសិក្សាទស្សន‌វិជ្ចាផ្តល់ប្រយោជន៏អ្វីខ្លះដល់អ្នក?
·        ការសិក្សាទស្សនវិជ្ជាផ្តល់ប្រយោជន៏ដូចជា៖
                                               i.            ផ្តល់ពុទ្ធិបនែ្ថមទាំងភាពទូលំទូលាយ​ ទាំងភាពស៊ីជម្រៅដល់និសិ្សតគ្រប់ជំនាញ។
                                             ii.          ផ្តល់វិធីក្នុងការគិតពិចារណាប្រកបដោយតក្កភាពនិងភាពជាប្រព័ន្ធទាំងការគិតបែបរិះគន់និងប្រឌិតញាណ។
                                           iii.            បណ្តុះវិចារណពា្ញណឲនិសិត្សចេះគិតបែបសេរី
                                           iv.            លើកយកទស្សនាទានរបស់តស្សនវិទូល្បីៗមកសិក្សាពិចារណា។
                                             v.            មេរៀនផ្តោតជាសំខាន់ទៅលើការបង្រៀនអំពីសីលធម៏ពលរដ្ឋ។
2)      តើតក្កវិទ្យាជាអ្វី?
·         ......................................................................................................................................................................................................................................................
3)      តើវិធីទស្សនវិជ្ជាផ្តល់ប្រយោជន៏អ្វីខ្លះដល់អ្នក?
·         វិធីទស្សនវិជ្ជាជាមគ្គុទេសដ៏សំខាន់ក្នុងការគិតពិចារណា។ការធ្វីអ្វីមួយចាំបាច់ត្រូវមានក្បួនមានរូបមន្តមានវិធីក្នុងការធ្វើទើបយើងអាចឈានទៅសំរេចបំណងតាមគោលដៅបាន។បើគ្មានវិធីនាំផ្លូវទេមនុស្សនឹងធ្វើកិច្ចការអ្វីមួយដោយច្របូកច្របល់មិនច្បាស់លាស់និងមិនអាចឈានទៅសំរាច់គោលដៅបានឡើយ។
4)      តើមនុស្សមានប្រភពមកពីណា?
·         មានប្រភពពីបានលើកឡើង
                                              i.            សាសនាចែងថា៖អាទិទេពមានអត្ថិភាពហួសផុតឆ្ងាយពីពិភពលោកយើងនេះហើយពិភពលោកដែលមានផ្ទាំថ្មរុក្ខជាតិសត្វនិងមនុស្ស...​ ត្រូវបានបង្កើតដោយអាទិទេព។
                                            ii.            អ្នកវិទ្យាសាស្រ្តនិយាយថា៖មនុស្សកើតឡើងពីបន្សំចុណ្ណភាគដែលជារូបធាតុ ផ្គុំបានជាទម្រង់មនុស្សរូបវន្ត។
5)      ចូរនិយាយពីទ្រឹស្តីទ្វីកនិយម។
·         ចរន្តទី១៖ខ្លឹមនៃមនុស្សគឺរាងកាយនិងព្រលឹងហើយអះអាងថាក្រោយរាងកាយស្លាប់ព្រលឹងនៅរស់។
·         ចរន្តទី២៖ខ្លឹមនៃមនុស្សគឺរាងកាយនិងព្រលឹងហើយអះអាងថាក្រោយរាងកាយស្លាប់ព្រលឹងក៏ស្លាប់ដែរ។
6)      តើប្រធានវិស័យភាពនិងវត្ថុវិស័យភាពខុសគ្នាដូចម្តេច?
·      ប្រធានវិស័យភាពគឺអ្នកគិតពិចារណា វិនិច្ឆ័យទៅលើនរណារម្នាក់រឺអ្វីមួយ។
·      វត្ថុវិស័យភាពគឺមនុស្សរឺវត្ថុដែលរងការវិនិច្ឆ័យទាំងនោះ។
7)      តើតំលៃរបស់មនុស្សនៅឯណា?
·      តំលៃរបស់មនុស្សមាននៅក្នុងខ្លួនពីធម្មជាតិនិងតំលៃបន្ថែមខាងក្រៅ៖
                                                   i.            តំលៃក្នុងខ្លួនរឺរាងកាយ៖កាយសម្បទាគ្រប់លក្ខណៈ ប្រព័ន្ឋសរីរាង្គទាំងអស់ មានសុខភាពល្អ សមត្ថភាពអវៈយវៈ មានទេពកោសល្យ សោភ័ណ
                                                 ii.            តំលៃក្រៅខ្លួនរឺចិត្តគំនិត៖សីលធម៏ សុជីវធម៏ គុណធម៏ សច្ចធម៏ ភក្តីភាពជំនឿ សប្បុរស ពុទ្ធិ ប្រាជ្ញា ឧត្តមគតិ។
8)      តើតំលៃជាអ្វី?
ចំៈ និយមន័យរបស់ តម្លៃ ត្រូវបានកំណត់ដោយអ្នកប្រាជ្ញបីគឺ ៖
- Hunt :
តម្លៃគឺជាកម្លាំងជម្រុញលើកទឹកចិត្តយ៉ាងខ្លាំងក្លា ចំពោះអាកប្បកិរិយា ហើយវាជាមូលដ្ឋាននៃការសំរេចចិត្ត ប្រតិកម្ម និង អាកប្បកិរិយារបស់យើង ។
- Perry :
តម្លៃគឺជាទំនាក់ទំនងពិសេសរវាងចំណាប់អារម្មណ៍ ជាមួយនឹងគោលបំណងដែលវាបម្រើ។
- Moore :
តម្លៃគឺជាបញ្ញត្តិមួយដែលគេមិនអាចកំណត់ អត្ថន័យបាន ។

9)      តើការសិក្សសីលវិជ្ជាផ្តល់ប្រយោជន៏អ្វីខ្លះដល់អ្នក?
·      សីលវិជ្ជាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយទ្រទ្រង់សង្គមមនុស្សឲរស់នៅប្រកបដោយសណ្តាប់ធ្នាប់ ចេះគោរពគ្នាទៅវិញទៅមក ចេះអត់ឱនគ្នានិងចេះជួយគ្នាក្នុងគ្រាមានអាសន្ន។
10)  ដើម្បីវាយតំលៃមនុស្សម្នាក់​ យើងត្រូវមើលលើកត្តាអ្វីខ្លះ?
·      យើងត្រូវមើលលើកត្តាដូចជា៖
                                              i.            សេរីភាព (វិនិច្ឆ័យមនុស្សថាមានសីលធម៏រឺអសីលធម៏)
                                            ii.            យកទ្រឹស្តីសីលធម៏ណាមួយជាគោល​ (សីល៥របស់ព្រះពុទ្ធ ទ្រឹស្តីរបស់មហាម័ត)
                                          iii.            ហេតុផលជំរុញ (ចេតនារឺអចេតនា)
                                           iv.            មធ្យោបាយ (ត្រឹមត្រូវ ស្របច្បាប់រឺ អាក្រក់​ មិនស្របច្បាប់)
                                             v.            វិបាកនៃអំពើ (ផលប្រយោជន៏រួមរឺបុគ្គល)
                                           vi.            បរិបទកាល​ (
11)  ហេតុអ្វីបានជានិសិត្សគ្រប់ជំនាញចាំបាច់សិក្សាសីលធម៏វិជ្ជាជីវៈ?
·      និសិត្សត្រូវការសីលធម៏វិជ្ជាជីវៈព្រោះ ៖
                                              i.            រៀនទស្សនៈវិជ្ជាដើម្បីអប់រំខ្លួនអោយមានពុទ្ធិទលំទូលាយនិង​ឯកទេសច្បាស់លាស់ មានសីលធម៏ល្អ ចេះរស់នៅក្នុងសង្គម។
                                            ii.            ចេះសម្រេចចិត្ត ជ្រើសរើសយកគំនិត ទ្រឹស្តីណាដែលល្អ វាចាកអ្វីដែលអាក្រក់។
                                          iii.            ក្លាយជាពលរដ្ឋមានវិន័យ​ មានសណ្តាប់ធ្នាប់ ចេះគោរពច្បាប់។
                                           iv.            ចេះវិនិច្ឆ័យ វាស់វែងវាយតំលៃ បុគ្គលម្នាក់ៗទៅតាមបរិបទកាល
                                             v.            ចេះរិះគន់ អភិរក្សអភិវឌ្ឍអ្វីដែលល្អ​ និងកែតម្រូវរឺបោះចោលអ្វីដែលអាក្រក់
                                           vi.            នាំយកគោលការណ៏ទ្រឹស្តីគំនិតល្អៗមកបំពាក់ក្នុងខ្លួន។
                                         vii.            ធ្វើតែអ្វីដែលជាប្រយោជន៏ផ្ទាល់ខ្លួន​ផងនិង​ប្រយោជន៏រួមផង។
                                       viii.            មានជំនឿលើអាទិទេព។

1 comment:

  1. អាចស្វែងរកប្រភពចំណេះដឹងដ៏ច្រើនតាមរយៈវែបសាយ៖ http://khsearch.com

    ReplyDelete